Monday, December 3, 2007

* Kroak Loeung Khmer Euy!

1 comment:

bun sotepmony said...

មន្តស្នេហ៍កំណាព្យ

( Khmer Poems )

សូរសៀងខ្លុយទ្របន្ទរតាម

ពាក្យពេចន៏ដិតដាមដោយចុងចួន

ណែងណងរលាក់ យ៉ាងក្រអួន

អង្រួនអន្ទងចិន្តាស្រី ។

គ្រប់ពាក្យមានល្បះឆ្លាស់ជាឃ្លា

ប្រៀបបានទៅនាសួនខៀវខ្ចី

បុប្ផាចម្រុះដុះថ្មីៗ

ក្នុងសួនផ្កាស្រីនាព្រលឹម។

សួនបងចងពាក្យទាក់ជាកាព្យ

សណ្តំឆក់ឆាបយ៉ាងប៉ប្រឹម

ស្វាហះឱមះអ្នកញញឹម

សង្ឃឹមក្នុងសួនកាព្យាបង។

សួនរសសួនន័យសួនវោហាស៏

សួនសែនអក្ខរាយ៉ាងណែងណង

សួនសព្វសាសព្ទ ពោលឆ្លើយឆ្លង

សួនបណ្តំក្រងលានបញ្ហា។

សូននេះគឺពិតសួនកំណាព្យ

សួនកាព្យបែបបទពិរោះថ្លា

សួនជួបសួនព្រាត់សួនទុក្ខា

ស្ថិតក្នុងអក្ខរាដួងចិត្តបង។

កំណាព្យសួនខ្ញុំស្វាគមន៏មិត្រ

មកពីឆ្ងាយជិតចង់ផ្តោះផ្តង

សួនសូមរីករាយរួមសាសង

ឆ្លាស់ឆ្លងជាពាក្យសិល្បះខ្មែរ ។

( និពន្ឋដោយ ប៊ុន សុទេពមុនី )